# translation of slideshow_km.po to Khmer
# Leang Chumsoben <soben@khmeros.info>, 2006.
# Hok Kakada <hokkakada@khmeros.info>, 2006.
msgid ""
msgstr ""
"Project-Id-Version: slideshow_km\n"
"Report-Msgid-Bugs-To: \n"
"POT-Creation-Date: 2005-12-21 11:23+0100\n"
"PO-Revision-Date: 2006-04-08 17:35+0700\n"
"Last-Translator: Leang Chumsoben <soben@khmeros.info>\n"
"Language-Team: Khmer <support@khmeros.info>\n"
"MIME-Version: 1.0\n"
"Content-Type: text/plain; charset=UTF-8\n"
"Content-Transfer-Encoding: 8bit\n"
"Plural-Forms: nplurals=2; plural=n != 1;\n"
"X-Generator: KBabel 1.11\n"

#: slideshow.xml:14(title)
msgid "Slideshow"
msgstr "ការ​បញ្ចាំង​ស្លាយ"

#: slideshow.xml:17(title)
msgid "Welcome to SUSE Linux!"
msgstr "សូម​ស្វាគមន៍​មក​កាន់​ស៊ូស៊ីលីនុច !"

#: slideshow.xml:19(para)
msgid "Whether you use your computer to communicate with friends, relatives, or colleagues, manage and enjoy your pictures and music, browse the Internet for the latest news or information, write a report or budget, or host a personal Web site or home network, you'll find everything you need in SUSE Linux 10.1."
msgstr "ទាក់ទង​ជាមួយ​មិត្តភក្ដិ, បង​ប្អូន ឬ ក្រុម​ការងារ, គ្រប់គ្រង​រូបភាព និង តន្ត្រី, រុករក​ព័ត៌មាន​ថ្មីៗ​បំផុត​នៅ​លើ​អ៊ីនធឺណិត, សរសេរ​របាយការណ៍, រៀបចំ​ថវិកា ឬ​ក៏​រៀបចំ​តំបន់​បណ្ដាញ​ផ្ទាល់​ខ្លួន ឬ បណ្ដាញ​កុំព្យូទ័រ​នៅ​ផ្ទះ​ជាដើម គឺ​សុទ្ធ​តែ​មាន និង អាច​ធ្វើ​បាន​ទាំងអស់​នៅ​ក្នុង​ស៊ូស៊ីលីនុច ១០.១ ។"

#: slideshow.xml:28(title)
msgid "openSUSE.org"
msgstr "openSUSE.org"

#: slideshow.xml:30(para)
msgid "SUSE Linux is created by the openSUSE project. The openSUSE project, sponsored by Novell, is a collaborative community effort to deliver the world's most usable open source computing platform, SUSE Linux. Hosted at opensuse.org, the project features a transparent development process, simple participation models, extensive development tools, and easy access to builds and releases for all. The goal of the openSUSE project is to create a version of Linux that can be used by people everywhere for their personal computing. Please visit opensuse.org to learn how you can join the openSUSE community."
msgstr "ស៊ូស៊ីលីនុច ត្រូវ​បាន​បង្កើត​ឡើង​ដោយ​គម្រោង​អូផឹនស៊ូស៊ី ។ គម្រោង​អូផឹនស៊ូស៊ី ដែល​ត្រូវ​បាន​ផ្គត់ផ្គង់​ថវិកា​ដោយ​ណូវែល, គឺ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​របស់​សហគមន៍ ក្នុង​គោលបំណង​នាំមក​នូវ​វេទិកា​កុំព្យូទ័រ​កូដ​ចំហ​ងាយស្រួល​ប្រើ​ជាង​គេ​មួយ​សម្រាប់​ពិភពលោក ដែល​នោះ​គឺ​ជា ស៊ូស៊ីលីនុច ។ លក្ខណៈ​ពិសេស​របស់​គម្រោង​ដែល​មាន​ដូចជា ដំណើរការ​អភិវឌ្ឍន៍, វិធី​ងាយស្រួល​ក្នុង​ការ​ចូលរួម, ឧបករណ៍​សម្រាប់​ការ​អភិវឌ្ឍន៍ និង មធ្យោបាយ​ងាយស្រួល​ក្នុង​ការ​ចូលដំណើរការ​ទៅ​កាន់​ការ​ស្ថាបនា ត្រូវ​បាន​បង្ហោះ​នៅ opensuse.org ។ គោលបំណង​របស់​គម្រោង​អូផឹនស៊ូស៊ី គឺ​ដើម្បី​បង្កើត​កំណែ​លីនុច មួយ​ដែល​មនុស្ស​នៅ​គ្រប់​ទីកន្លែង​អាច​ប្រើប្រាស់​បាន​ជាមួយ​នឹង​កុំព្យូទ័រ​របស់​ពួក​គេ ។ សូម​ទស្សនា opensuse.org ដើម្បី​ស្វែងយល់​អំពី​របៀប​ចូលរួម​ក្នុង​សហគមន៍​អូផឹនស៊ូស៊ី ។"

#: slideshow.xml:43(title)
msgid "Connect and Communicate"
msgstr "តភ្ជាប់ និង ទាក់ទង​គ្នា"

#: slideshow.xml:45(para)
msgid "SUSE Linux 10.1 provides a complete set of tools for Web browsing and e-mail management and even includes the newest Internet-based phone technology."
msgstr "ស៊ូស៊ីលីនុច ១០.១ ផ្ដល់​នូវ​ឧបករណ៍​ជាច្រើន​សម្រាប់​ការ​រុករក​បណ្ដាញ និង គ្រប់គ្រង​អ៊ីមែល ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ថែម​ទាំង​បាន​រួម​បញ្ចូល​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទ​ថ្មី​បំផុត ដែល​ផ្អែក​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ។"

#: slideshow.xml:49(para)
msgid "The Firefox Web browser is the best Web browser in the market. It boasts a complete set of browser features, including Java, Adobe Reader, RealPlayer, and Macromedia Flash plug-ins, plus lightning-fast performance."
msgstr "កម្មវិធី​រុករក​បណ្ដាញ Firefox គឺ​ជា​កម្មវិធី​រុករក​បណ្ដាញ​ដ៏​ល្អ​បំផុតលើ​ទី​ផ្សារ​ក្នុង​លោក ។ វា​នាំ​មក​នូវ​លក្ខណៈ​ពិសេស​ជាច្រើន​ដូចជា​កម្មវិធី​ជំនួយ​ខាង​ក្នុង Java, Adobe Reader, RealPlayer និង Macromedia Flash ព្រម​ជាមួយ​នឹង​ល្បឿន​លឿន​ដូច​ផ្លេក​បន្ទោរ ។"

#: slideshow.xml:54(para)
msgid "Novell Evolution and Kontact are complete e-mail and contact managers you can use to manage all your mail accounts. SUSE Linux also includes Linphone and Twinkle, Internet-based (VoIP) solutions that lets you call people connected to the Internet all over the world."
msgstr "Evolution និង Kontact របស់​ណូវែល គឺ​ជា​កម្មវិធី​គ្រប់គ្រង​អ៊ីមែល និង ទំនាក់ទំនង​ដ៏​មាន​អានុភាព ដែល​អ្នក​អាច​ប្រើ​ដើម្បី​គ្រប់គ្រង​គណនី​អ៊ីមែល​របស់​អ្នក​គ្រប់​ប្រភេទ​ទាំងអស់ ។ ស៊ូស៊ីលីនុច ក៏​រួមបញ្ចូល​ផង​ដែរ​នូវ Linphone និង Twinkle, ដែល​ជា​ដំណោះស្រាយ​ផ្អែក​លើ​អ៊ីនធឺណិត (VoIP) ដែល​អាច​ឲ្យ​អ្នក​ទូរស័ព្ទ​ទៅ​កាន់​មនុស្ស​ទាំងអស់​នៅ​លើ​ពិភពលោក ដរាប​ណា​មាន​ការ​តភ្ជាប់​អ៊ីនធឺណិត ។"

#: slideshow.xml:62(title)
msgid "Create, View, and Listen"
msgstr "បង្កើត មើល និង ស្ដាប់"

#: slideshow.xml:63(para)
msgid "Download tunes from the Internet. Rip CDs to create your own customized music library. Listen to your playlist online. Burn a CD or DVD. Even copy your files to an iPod or similar device to take your music anywhere. Manage and edit digital pictures with powerful graphics editors. It's easy with SUSE Linux."
msgstr "អ្នក​អាច​ទាញយក​បទភ្លេង​ពី​អ៊ីនធឺណិត​ផង​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​ក៏​អាច​រៀបចំ​ស៊ីឌី​សម្រាប់​តន្ត្រី​ផ្ទាល់​ខ្លួន​របស់​អ្នក​ផង​ដែរ ។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ អ្នក​អាច​ស្ដាប់​តន្ត្រី​នៅ​លើ​អ៊ីនធឺណិត​ទៀត ។ អ្នក​ក៏​អាច​ដុត​ស៊ីឌី ឬ ឌីវីឌី​ផង​ដែរ ។ វា​រឹត​តែ​គ្មាន​បញ្ហា​ទៅ​ទៀត បើ​អ្នក​ចង់​ចម្លង​ឯកសារ​របស់​អ្នក​ទៅ iPod ឬ ឧបករណ៍​ដែល​ស្រដៀង​គ្នា ដើម្បី​យក​តន្ត្រី​របស់​អ្នក​ទៅ​គ្រប់​ទីកន្លែង ។ អ្នក​អាច​គ្រប់គ្រង និង កែសម្រួល​រូបថត​ឌីជីថល​ដោយ​ប្រើ​កម្មវិធី​និពន្ធ​ក្រាហ្វិក​ដ៏​មាន​អានុភាព ។ វា​ជា​ការ​ងាយស្រួល​បំផុត​ជាមួយ​ស៊ូស៊ីលីនុច ។"

#: slideshow.xml:72(title)
msgid "Documents, Spreadsheets, and More"
msgstr "ឯកសារ សៀវភៅ​បញ្ជី និង អ្វីៗ​ជា​ច្រើន​ទៀត"

#: slideshow.xml:73(para)
msgid "SUSE Linux 10.1 comes complete with the latest version of the leading Linux productivity suite, OpenOffice.org 2.0. Openoffice.org includes a word processor, spreadsheet application, HTML editor, presentation designer, and database. It's the first complete office suite to fully support the lastest Open Document Format standards. It also reads and writes files you can use with popular non-Linux productivity software. It's the perfect choice for reports, papers, home budgets, and simple graphics."
msgstr "ស៊ូស៊ីលីនុច ១០.១ ក៏​បាន​នាំ​មក​ជាមួយ​ផង​ដែរ​នូវ​ឈុត​ផលិតផល​លីនុច​ឈាន​មុខ​គេ ដែល​នោះ​គឺ OpenOffice.org 2.0 ។ Openoffice.org បាន​រួមបញ្ចូល​នូវ​កម្មវិធី​វាយ​អត្ថបទ, សៀវភៅ​បញ្ជី, កម្មវិធី​វិធី​និពន្ធ HTML, កម្មវិធី​រចនា​ការ​បញ្ចាំង​ស្លាយ និង មូលដ្ឋាន​ទិន្នន័យ ។ វា​គឺ​ជា​ឈុត​កម្មវិធី​ការិយាល័យ​ដំបូង​បំផុត ដែល​គាំទ្រ​ខ្នាត​គំរូ​ទ្រង់ទ្រាយ Open Document ។ វា​ក៏​អាច​អាន និង សរសេរ​ឯកសារ​ដែល​អ្នក​អាច​ប្រើ​ជាមួយ​ផ្នែក​ទន់​ដែល​មិន​មែន​ជា​របស់​លីនុច​ផង​ដែរ ។ វា​គឺ​ជា​ជម្រើស​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​រៀបចំ​របាយការណ៍, ក្រដាស​ស្នាម​ផ្សេងៗ, ការ​ចំណាយ​ថវិកា​នៅ​ផ្ទះ និង ក្រាហ្វិក​សាមញ្ញ​មួយ​ចំនួន ។"

#: slideshow.xml:85(title)
msgid "Graphics, Graphics, Graphics"
msgstr "ក្រាហ្វិក ក្រាហ្វិក ក្រាហ្វិក"

#: slideshow.xml:86(para)
msgid "With the tools in SUSE Linux, you can create or edit practically any kind of graphics. For advanced image manipulation and graphics creation, use the GIMP, a complete photo retouching, image composition, and image authoring tool. GIMP has enough features to satisfy the most exacting artist."
msgstr "ជាមួយ​នឹង​ឧបករណ៍​នៅ​ក្នុង​ស៊ូស៊ីលីនុច អ្នក​អាច​បង្កើត ឬ កែសម្រួល​ក្រាហ្វិក​គ្រប់​ប្រភេទ ។ សម្រាប់​ការ​រៀបចំ​រូបភាព និង ការ​បង្កើត​ក្រាហ្វិក​កម្រិត​ខ្ពស់ អ្នក​អាច​ប្រើ GIMP, ដែល​ជា​កម្មវិធី​សម្រាប់​កែខែ​រូបថត តាក់តែង និង និពន្ធ​រូបភាព ។ GIMP មាន​លក្ខណៈ​ពិសេស​គ្រប់គ្រាន់ ដើម្បី​បំពេញ​សេចក្ដី​ត្រូវការ​របស់​វិចិត្រករ​នានា ។"

#: slideshow.xml:92(para)
msgid "For vector graphics, try Inkscape, a versatile graphics solution complete with support for transparent layers, bitmap tracing, text paths, and much more."
msgstr "សម្រាប់​ក្រាហ្វិក​ដែល​មាន​លក្ខណៈ​ជា​វ៉ិចទ័រ​វិញ អ្នក​អាច​សាកល្បង​ប្រើ Inkscape ដែល​ជា​កម្មវិធី​មួយ​ដែល​អាច​ធ្វើ​ការងារ​សព្វ​បែប​យ៉ាង​ទាំងអស់​ជាមួយ​នឹង​ក្រាហ្វិក ។ វា​គាំទ្រ​លក្ខណៈ​ស្រទាប់​ថ្លា, ដាន​រូបភាព, ផ្លូវ​អត្ថបទ និង អ្វីៗ​ជា​ច្រើន​ទៀត ។"

#: slideshow.xml:99(title)
msgid "The Latest Desktop Innovations"
msgstr "នវោត្បន្ន​ផ្ទៃតុ​ចុងក្រោយ​បំផុត"

#: slideshow.xml:100(para)
msgid "SUSE Linux provides you with a choice of the most usable graphical desktop environments. Choose from the most up-to-date Linux graphical environments--GNOME 2.12 and KDE 3.5--each combining ease of use, contemporary functionality, and outstanding graphical design with the technological superiority of the Linux operating system."
msgstr "ស៊ូស៊ីលីនុច ផ្ដល់​ឲ្យ​អ្នក​នូវ​ជម្រើស​បរិស្ថាន​ផ្ទៃតុ​ក្រាហ្វិក​ដែល​ងាយស្រួល​ប្រើ​ជា​ទី​បំផុត ។ អ្នក​អាច​ជ្រើស​បរិស្ថាន​ក្រាហ្វិក​ទាន់សម័យ​បំផុត​សម្រាប់​លីនុច ដូចជា GNOME 2.12 និង KDE 3.5 ជាដើម ដោយ​បរិស្ថាន​នីមួយៗ​មាន​លក្ខណៈ និង មុខងារ​ប្រហាក់​ប្រហែល​គ្នា ដែល​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​សម្រិតសម្រាំង​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​លីនុច ។"

#: slideshow.xml:109(title)
msgid "Computing On-the-Go"
msgstr "ប្រើកុំព្យូទ័រ​គ្រប់​ទីកន្លែង និង គ្រប់​ពេលវេលា"

#: slideshow.xml:110(para)
msgid "If you run Linux on a laptop, you'll be glad you chose SUSE Linux. It includes the most advanced mobility features. Switch between wireless and wired networks with our new NetworkManger, connect with mobile phones and PDAs that support Bluetooth, and even use infrared ports to synchronize with cell phones or PalmOS devices. Of course, USB memory sticks are no problem. Finally, new power management features give you the option to \"suspend\" your session, saving it to disk or RAM. Not only does suspend allow you to turn off and restart the system faster, but when you do restart, you'll be exactly where you were when you stopped."
msgstr "បើ​អ្នក​ប្រើ​លីនុច​នៅ​លើ​កុំព្យូទ័រ​យួរ​ដៃ អ្នក​នឹង​រីករាយ​ជា​ទី​បំផុត ដែល​អ្នក​បាន​ជ្រើស​យក​ស៊ូស៊ីលីនុច ។ វា​បាន​រួមបញ្ចូល​នូវ​លក្ខណៈ​ពិសេស​គឺការ​ចល័ត​កម្រិត​ខ្ពស់​បំផុត ។ អ្នក​អាច​ផ្លាស់ប្ដូរ​ចុះ​ឡើង​ពី​បណ្ដាញ​ឥត​ខ្សែ​ទៅ​មាន​ខ្សែ ដោយ​ប្រើ​កម្មវិធី​គ្រប់គ្រង​បណ្ដាញ​ថ្មី​របស់​ពួក​យើង ។ អ្នក​ក៏​អាច​តភ្ជាប់​ជាមួយ​ទូរស័ព្ទ​ចល័ត និង PDA នានា​ដែល​គាំទ្រ​ប្ល៊ូធូស ហើយ​អ្នក​ថែម​ទាំង​អាច​ប្រើ​ច្រក infrared ដើម្បី​ធ្វើ​សមកាលកម្ម​ជាមួយ​ទូរស័ព្ទ​ដៃ ឬ ឧបករណ៍ PalmOS ផ្សេងៗ ។ រី​ឯ​បន្ទះ​សតិ USB វិញ​ក៏​រឹត​តែ​គ្មាន​បញ្ហា​ទៅ​ទៀត ។ នៅ​មាន​លក្ខណៈ​ពិសេស​មួយ​ទៀត​ក្នុង​ការ​គ្រប់គ្រង​ថាមពល ដែល​ផ្ដល់​ឲ្យ​អ្នក​នូវ​ជម្រើស \"ផ្អាក\" សម័យ​របស់​អ្នក ដោយ​រក្សាទុក​វា​ទៅ​កាន់​ថាស ឬ រ៉េម ។ ការ​ផ្អាក​មិន​ត្រឹម​តែ​អនុញ្ញាត​ឲ្យ​អ្នក​បិទ និង ចាប់ផ្ដើម​កុំព្យូទ័រ​របស់​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​ពេល​អ្នក​ចាប់ផ្ដើម​ឡើង​វិញ អ្នក​នឹង​ស្ថិត​នៅ​កន្លែង​ដដែល​ដូច​ពេល​ដែល​អ្នក​បាន​ឈប់ ។"

#: slideshow.xml:123(title)
msgid "Keep Your System Secure and Up-to-Date"
msgstr "ប្រព័ន្ធ​របស់​អ្នក​នឹង​កាន់​តែ​មាន​សុវត្ថិភាព និង ទាន់សម័យ"

#: slideshow.xml:124(para)
msgid "If your system is connected to the Internet, you'll be happy to know that the SUSE Linux Firewall helps secure your system and data from Internet intruders. Leaving it activated gives you enormous protection and configuring it to your needs takes only a moment. SUSE Linux also includes AppArmor, the most effective and easy-to-use Linux application security system available today proactively protecting the operating system and applications from external or internal threats."
msgstr "បើ​អ្នក​បាន​តភ្ជាប់​ប្រព័ន្ធ​របស់​អ្នក​ទៅ​កាន់​អ៊ីនធឺណិត អ្នក​នឹង​រីករាយ​ជាមួយ​នឹង​ជញ្ជាំងភ្លើង​របស់​ស៊ូស៊ីលីនុច ដែល​អាច​ជួយ​ការពារ​ប្រព័ន្ធ និង ទិន្នន័យ​របស់​អ្នក​ឲ្យ​ចៀសផុត​ពី​ការ​ឈ្លានពាន​តាម​រយៈ​អ៊ីនធឺណិត ។ ការ​ទុក​ឲ្យ​វា​នៅ​សកម្ម​នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​របាំង​ការពារ​ដ៏​អស្ចារ្យ​មួយ ហើយ​អ្នក​ក៏​អាច​កំណត់​ឲ្យ​វា​សកម្ម​តែ​នៅ​ពេល​ជាក់លាក់​ណា​មួយ​ក៏​បាន​ដែរ ។ ស៊ូស៊ីលីនុច ក៏​រួមបញ្ចូល​ផង​ដែរ​នូវ AppArmor, ដែល​ជា​ប្រព័ន្ធ​សុវត្ថិភាព​សម្រាប់​កម្មវិធី​របស់​លីនុច​ដ៏​ងាយស្រួល​ប្រើ និង មាន​អានុភាព​មួយ ដែល​អាច​ជួយ​ការពារ​ប្រព័ន្ធ​ប្រតិបត្តិការ និង កម្មវិធី​ផ្សេងៗ​ពី​ការ​វាយប្រហារ​ពី​អ្នក​ខាង​ក្រៅ ឬ​ក៏​ខាង​ក្នុង ។"

#: slideshow.xml:132(para)
msgid "SUSE Linux also includes a special security patch update system. As security patches are created for the Linux kernel and packages included in SUSE Linux, we make those available to you on a special update server. To ensure that the latest security patches are installed on your system, choose the install option to perform an online update at the end of this installation procedure. In the future, zen-updater will keep you informed of the availability of important security updates, so you can install them at your convenience."
msgstr "ស៊ូស៊ីលីនុច ក៏​បាន​រួមបញ្ចូល​ផង​ដែរ​នូវ​ប្រព័ន្ធ​ពិសេស​មួយ ដែល​ផ្ដល់​នូវ​បំណះ​សុវត្ថិភាព​ដើម្បី​ធ្វើ​ឲ្យ​ទាន់សម័យ​ជា​ដរាប ។ បំណះ​សុវត្ថិភាព​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ខឺណែល​លីនុច និង កញ្ចប់​ដែល​បាន​រួមបញ្ចូល​ក្នុង​ស៊ូស៊ីលីនុច ។ យើង​បាន​ខិតខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​បំណះ​ទាំងនោះ មាន​នៅ​លើ​ម៉ាស៊ីន​បម្រើ​ពិសេស​មួយ ។ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា បំណះ​សុវត្ថិភាព​ចុងក្រោយ​បំផុត​ត្រូវ​បាន​ដំឡើង​ក្នុង​ប្រព័ន្ធ​របស់​អ្នក សូម​ជ្រើស​ជម្រើស​ដើម្បី​អនុវត្ត​ការ​ធ្វើ​ឲ្យ​ទាន់សម័យ​លើ​បណ្ដាញ នៅ​ចុង​បញ្ចប់​នៃ​បែបបទ​ដំឡើង​នេះ ។ នៅ​ពេល​អនាគត កម្មវិធី zen នឹង​ផ្ដល់​ដំណឹង​ដល់​អ្នក​រាល់​ពេល​ដែល​មាន​ការ​ធ្វើ​ឲ្យ​សុវត្ថិភាព​ទាន់សម័យ​សំខាន់ៗ ដូច្នេះ​អ្នក​អាច​ដំឡើង​ពួក​វា​តាម​ការ​គួរ ។"

#: slideshow.xml:143(title)
msgid "Powerful Home Networking and Application Development Tools"
msgstr "ឧបករណ៍​សម្រាប់​បណ្ដាញ​នៅ​ផ្ទះ និង សម្រាប់​ការ​អភិវឌ្ឍន៍​ដ៏​អស្ចារ្យ"

#: slideshow.xml:144(para)
msgid "SUSE Linux includes an integrated firewall to secure your system and data from intruders, tools for network file sharing and printing (Samba), Web hosting (Apache), and virtualization (Xen). For application development, SUSE Linux comes with a complete set of runtime environments plus extensive application development tools, including KDevelop, Eclipse, and Mono. That means that if you can imagine it, you can probably build it with SUSE Linux. At openSUSE.org, you'll be able to join with thousands of other SUSE Linux users to collaborate and create powerful new packages that you can use with SUSE Linux."
msgstr "ស៊ូស៊ីលីនុច រួមបញ្ចូល​នូវ​ជញ្ជាំងភ្លើង​ដើម្បី​ការពារ​ប្រព័ន្ធ និង ទិន្នន័យ​របស់​អ្នក​ពី​អ្នក​ឈ្លានពាន ។ វា​ក៏​រួមបញ្ចូល​ផង​ដែរ​នូវ​ឧបករណ៍​សម្រាប់ ការ​ចែក​រំលែក​ឯកសារ និង បោះពុម្ព​នៅ​លើ​បណ្ដាញ (Samba), ការ​បង្ហោះ​បណ្ដាញ (Apache) និង ការ​និម្មិត (Xen) ។ សម្រាប់​ការ​អភិវឌ្ឍន៍​កម្មវិធី​វិញ ស៊ូស៊ីលីនុច​ក៏​ផ្ដល់​មក​ជាមួយ​នូវ​បរិស្ថាន​ពេញលេញ​មួយ​ព្រម​ជាមួយ​នឹង​ឧបករណ៍​អភិវឌ្ឍន៍​កម្មវិធី​ជាច្រើន​ទៀត ដូចជា KDevelop, Eclipse និង Mono ។ នេះ​មាន​ន័យ​ថា បើ​អ្នក​អាច​ស្រមៃ​អំពី​វា អ្នក​ប្រហែល​ជា​អាច​នឹង​បង្កើត​វា​បាន​មិន​ខាន​ជាមួយ​ស៊ូស៊ីលីនុច ។ នៅ​ឯ openSUSE.org, អ្នក​នឹង​អាច​ចូលរួម​ជាមួយ​អ្នក​ប្រើ​ស៊ូស៊ីលីនុច រាប់​ពាន់​អ្នក​ផ្សេង​ទៀត ដើម្បី​បង្កើត​កញ្ចប់​ថ្មីៗ​ដ៏​មាន​អានុភាព ដែល​អ្នក​អាច​ប្រើ​ជាមួយ​ស៊ូស៊ីលីនុច ។"

#: slideshow.xml:157(title)
msgid "Novell and Linux"
msgstr "ណូវែល និង លីនុច"

#: slideshow.xml:158(para)
msgid "Novell is committed to your success with Linux. We play an active role across the open source community and are key contributors to many of the most important open source projects, including the Linux kernel, OpenOffice.org, GNOME, KDE, Evolution, Mono, F-Spot, Hula, AppArmor, YaST, Apache, Samba, OCFS2 and others."
msgstr "ណូវែល ប្ដេជ្ញា​ថា​នឹង​នាំ​មក​នូវ​ជោគជ័យ​សម្រាប់​លោក​អ្នក​ដែល​ប្រើ​លីនុច ។ យើង​ដើរតួ​យ៉ាង​សំខាន់​នៅ​ក្នុង​សហគមន៍​កូដ​ចំហ ហើយ​យើង​គឺ​ជា​អ្នក​ចែកចាយ​ដ៏​ចម្បង​ទៅ​កាន់​គម្រោង​កូដ​ចំហ​សំខាន់ៗ​ជា​ច្រើន​ទៀត ដែល​ក្នុង​នោះ​មាន​ដូចជា ខឺណែល​របស់​លីនុច, OpenOffice.org, GNOME, KDE, Evolution, Mono, F-Spot, Hula, AppArmor, YaST, Apache, Samba, OCFS2 និង គម្រោង​ជា​ច្រើន​ផ្សេង​ទៀត ។"

#: slideshow.xml:169(title)
msgid "Software for the Open Enterprise"
msgstr "ផ្នែក​ទន់​សម្រាប់​សហគ្រាស​ចំហ"

#: slideshow.xml:171(para)
msgid "Besides SUSE Linux, the community distribution that you are installing right now, Novell delivers Linux operating systems specifically designed and supported for business deployments. SUSE Linux Enterprise, is the platform for the open enterprise. Only SUSE Linux Enterprise 10 offers built-in application security, virtualization, and integrated systems management across the full range of hardware architectures. With SUSE Linux Enterprise 10, organizations can better address the complexities of increasing competition, spiraling costs, growing security threats, and demanding customers."
msgstr "ក្រៅ​ពី​ស៊ូស៊ីលីនុច ដែល​ជា​កញ្ចប់ចែកចាយ​នៅ​ក្នុង​សហគមន៍ ដែល​លោក​អ្នក​កំពុង​តែ​ដំឡើង​នេះ, ណូវែល​ក៏​ផ្ដល់ជូន​ផង​ដែរ​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​លីនុច ដែល​ត្រូវ​បាន​រចនា​យ៉ាង​ពិសេស​សម្រាប់​ក្រុមហ៊ុន​អាជីវកម្ម ។ ស៊ូស៊ីលីនុចសហគ្រាស គឺ​ជា​វេទិកា​សម្រាប់​សហគ្រាស​នានា ។ មាន​តែ​ស៊ូស៊ីលីនុចសហគ្រាស ១០ តែ​មួយ​គត់​ដែល​ផ្ដល់​នូវ​សុវត្ថិភាព​ភ្ជាប់​មក​ជាមួយ​កម្មវិធី និង ការ​គ្រប់គ្រង​ប្រព័ន្ធ​ដែល​រួមបញ្ចូល​គ្នា​តែ​មួយ ។ ជាមួយ​នឹង​ស៊ូស៊ីលីនុច​សហគ្រាស ១០, ក្រុមហ៊ុន​របស់​អ្នក​អាច​បង្កើន​គុណភាព​ការ​ប្រកួតប្រជែង អាច​កាត់​បន្ថយ​ការ​ចំណាយ​ផ្សេងៗ អាច​ចៀសវាង​គ្រោះ​គំរាម​កំហែង​បញ្ហា​សុវត្ថិភាព និង អាច​បំពេញ​សេចក្ដី​ត្រូវការ​របស់​អតិថិជន​យ៉ាង​គាប់​ចិត្ត​ទៀត​ផង ។"

#: slideshow.xml:182(para)
msgid "The SUSE Linux Enterprise platform includes both enterprise server and enterprise desktop components. Our enterprise products are delivered with a seven year maintenance guarantee, optional support programs, and a unique Linux indemnification program."
msgstr "វេទិកា​ស៊ូស៊ីលីនុចសហគ្រាស បាន​រួមបញ្ចូល​នូវ​សមាសភាគ​ម៉ាស៊ីន​បម្រើ និង ផ្ទៃតុ​សម្រាប់​សហគ្រាស ។ ផលិតផល​របស់​យើង ត្រូវ​បាន​ផ្ដល់​ជូន​ព្រម​ជាមួយ​នឹង​ការ​ធានា​ជួសជុល​រយៈពេល ៧ ឆ្នាំ, កម្មវិធី​ផ្ដល់​ជូន​ជា​ច្រើន​ទៀត និង កម្មវិធី​សង​ថ្លៃ​ការ​ខូចខាត​របស់​លីនុច​ទៀត​ផង ។"

#: slideshow.xml:190(title)
msgid "Don't Forget to Register Your Software"
msgstr "កុំ​ភ្លេច​ចុះឈ្មោះ​ផ្នែក​ទន់​របស់​អ្នក"

#: slideshow.xml:191(para)
msgid "When you complete the installation process (it won't be long now), you'll have a chance to register this software at Novell. It only takes few seconds and it's worth it. When you're registered, you'll receive early notification of important software updates and you'll be on our list of potential beta sites for new features and new releases of SUSE Linux."
msgstr "នៅ​ពេល​អ្នក​បញ្ចប់​ដំណើរការ​ដំឡើង (វា​មិន​ជា​យូរ​ប៉ុន្មាន​ទៀត​ឡើយ) អ្នក​នឹង​មាន​ឱកាស​ចុះឈ្មោះ​ផ្នែក​ទន់​នេះ​នៅ​ឯ​ណូវែល ។ វា​ត្រូវការ​រយៈពេល​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ហើយ​វា​នឹង​មាន​តម្លៃ​ខ្លាំង​ណាស់ ។ នៅ​ពេល​អ្នក​បាន​ចុះឈ្មោះ អ្នក​នឹង​ទទួល​បាន​នូវ​ការ​ជូនដំណឹង​ជា​មុន​អំពី​ការ​ធ្វើ​ឲ្យ​ផ្នែក​ទន់​ទាន់សម័យ ហើយ​អ្នក​នឹង​ស្ថិត​នៅ​ក្នុង​បញ្ជី​សំខាន់​មួយ​របស់​ពួក​យើង ដែល​អ្នក​អាច​ទទួលបាន​ព័ត៌មាន​អំពី​លក្ខណៈ​ពិសេស​ថ្មីៗ និង ការចេញផ្សាយ​ថ្មីៗ​របស់​ស៊ូស៊ីលីនុច ។"

#. Put one translator per line, in the form of NAME <EMAIL>, YEAR1, YEAR2.
#: slideshow.xml:0(None)
msgid "translator-credits"
msgstr ""
"កែវ សុផុន <keosophon@khmeros.info>, ២០០៥, ២០០៦"
"ខឹម សុខែម <khoemsokhem@khmeros.info>, ២០០៥, ២០០៦"
"ប៉ុច សុគន្ធ <sokun_poch@khmeros.info>, ២០០៦"
"លៀង ជុំសុបិន្ត <soben@khmeros.info>, ២០០៥, ២០០៦"
"សាន ទិត្យវិរៈ <titvirak@khmeros.info>, ២០០៥, ២០០៦"
"សិទ្ធ ចាន់រត្ថា <sethchanratha@khmeros.info>, ២០០៥, ២០០៦"
"ហុក កក្កដា <hokkakada@khmeros.info>, ២០០៥, ២០០៦"
"អេង វណ្ណៈ <evannak@khmeros.info>, ២០០៦"
"អោក ពិសិដ្ឋ <piseth_dv@khmeros.info>, ២០០៦"

